Translate to

  • Translate to...
  • Translate to...
  • Translate to...
  • Translate to...
  • Translate to...
  • Translate to...
  • Translate to...
  • Translate to...
Print E-mail

 Villa Maria Society គឺជាអង្គការ​មិន​រកប្រាក់ចំណេញ​ និង​ផ្ដោត​ទៅលើគុណតម្លៃ​ដោយ​ផ្ដល់​​ជូន​នូវ​សេវា​ផ្សេងៗ​ដែលមានគុណភាព​ និង​ឱកាស​ជាច្រើនដែលធ្វើ​ឲ្យ​ជីវិត​កាន់តែប្រសើរ​សម្រាប់​ជនវ័យ​ចំណាស់ និង​កុមារ រួមទាំង​មនុស្ស​ចាស់​ធំពេញវ័យ​ដែលមាន​ពិការភាព។ ទស្សនវិស័យ​របស់យើងគឺ “បង្កើត​ជម្រើស​ឲ្យបានច្រើន និង​កសាង​សហគមន៍​ដែលមាន​ករុណាធម៌, ​​និរន្ដរភាព និង​សម្រាប់​មនុស្ស​​ទាំងឡាយ​ដោយ​​មិនរើសអើង​”

សេវា​សម្រាប់ជនមានពិការភាព - ក្រុម​អ្នក​ផ្ដល់​សេវាសម្រាប់ជនមានពិការភាព​របស់អង្គការ Villa Maria គឺជាក្រុម​ដែលមាន​ចំណូលចិត្ដ​ខ្ពស់​អំពីការ​ជួយគាំទ្រ​ដល់​បណ្ដាជន​ដែលមាន​ពិការ​ភាព​ដើម្បី​ឲ្យ​គេ​សម្រេចគោលដៅ និង​សុបិន្ដផ្ទាល់ខ្លួន​របស់ពួកគេ។​ បុគ្គលិកអង្គការ​ផ្ដល់លទ្ធភាព, ការគាំទ្រ និង​ជំរុញលើកទឹកចិត្ដ​ឲ្យ​បណ្ដាជន​ចូលរួម​ពេញលេញ និង​ដោយ​ស្មើភាព​នៅក្នុង​សហគមន៍​ ដោយ​បង្កើត​ឲ្យមាន​នូវ​ជម្រើសមាគ៌ា​ និង​ឱកាស​ជាច្រើន​សម្រាប់​ពួកគេជ្រើស​រើស។ សេវា​ជា​ច្រើន​របស់​យើង​រួម​មាន​​កន្លែងស្នាក់នៅរួម​ដែលមានការគាំទ្រ, កន្លែងសម្រាប់​សម្រាក​បណ្ដោះ​អាសន្ន​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​បត់បែន, ជម្រើស​កម្សាន្ដ​ផ្សេងៗ​នៅ​ពេលថ្ងៃ​សម្រាប់​មនុស្សពេញ​វ័យ, ការគាំទ្រ​​សម្រាប់​បុគ្គល​ម្នាក់ៗ, ការចាត់​ចែងករណី​សំណុំរឿង និង​ការ​គាំទ្រ​ដល់​អ្នក​មើលថែទាំ​មនុស្ស​ចាស់។ ចំពោះការសាកសួរ​សំណួរ​ផ្សេងៗ​ សូម​ទូរស័ព្ទ​ទៅ​លេខ (03) 9855 7616 (03) 9855 7618
 
សេវា​អប់រំ - ​អង្គការ Villa Maria ផ្ដល់ការគាំទ្រ​ដល់​កុមារ​ដែលមានពិការភាព​ និង​ការ​យឺតយ៉ាវ​ក្នុង​ការ​វិវឌ្ឍ។ ​អង្គការ Villa Maria សហការជាមួយនឹង​ក្រុមគ្រួសារ​នានា​ ដើម្បី​ធានា​ឲ្យ​បាន​ថា កុមារ​នីមួយៗ​មាន​លទ្ធភាពអាចទទួលបាននូវ​សេវា​អប់រំ​, កម្មវិធីព្យាបាល និង​អភិវឌ្ឍន៍​យ៉ាង​ទូលំទូលាយ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគេ​អភិវឌ្ឍពង្រឹង​សក្ដា​នុពលភាព​ឲ្យ​បាន​ពេញ​លេញ​ដែល​អាច​ធ្វើ​ទៅបាន​​ផ្នែក​បញ្ញា​ស្មារតី​ ក៏ដូចជាកម្លាំងកាយ និង​កម្លាំង​ផ្លូវចិត្ដ​ផងដែរ។ សេវា​ធ្វើអន្ដរា​គមន៍​មុន​វ័យ​កុមារភាព​ (Early Childhood Intervention Service) របស់យើង ផ្ដល់ការ​គាំទ្រដល់​​កុមារ​ពី​​ពេល​ទើបកើត​ ដល់​អាយុ​៦ឆ្នាំ។ សាលារៀន St Paul’s College ផ្ដល់កម្មវិធី​ផ្សារភ្ជាប់ទំនាក់​ទំនង​​ដល់​កុមារ​សាលាមត្ដេយ្យ​ និងការសិក្សា​រៀន​សូត្រ​សម្រាប់ក្មេង​ពី​​អាយុ​៥ឆ្នាំ ដល់​១៨ឆ្នាំ ដោយ​ពួកគេ​អាច​ទទួល​បាននូវ​ការគាំទ្រ​ជាលក្ខណៈបុគ្គល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​រៀប​ចំ​ខ្លួន​គេ​សម្រាប់​ជីវិត​មនុស្ស​ធំពេញវ័យ​។ ចំពោះការសាកសួរសំណួរ​ផ្សេងៗ​អំពី​សេវា​ធ្វើអន្ដរាគមន៍​មុនវ័យ​កុមារ​​ភាព​ (Early Childhood Intervention Service) សូម​ទូរស័ព្ទ​ទៅលេខ (03) 9855 7850។ ចំពោះ​ការ​សាកសួរ​សំណួរ​ផ្សេងៗ​​អំពី​សាលារៀន St Paul’s College សូម​ទូរស័ព្ទ​លេខ (03) 9855 7700។  
           
សេវា​សហគមន៍ - ​សេវាសហគមន៍​ជា​​ច្រើនប្រភេទ​របស់​អង្គការ Villa Maria ជួយ​ដល់​មនុស្ស​វ័យ​ចំណាស់​ និង​អ្នក​ថែទាំង​របស់គេឲ្យ​​នៅ​មាន​ភាពសកម្ម​បាន និង​ភ្ជាប់ទំនាក់ទំនង​ជាមួយ​នឹង​សហគមន៍​របស់ពួកគេ។ សេវា​នានា​​ដំណើរការ​នៅ​ក្នុង​រង្វង់​ទីក្រុងមែលប៊ន​ (Metropolitan​Melbourne), តាម​តំបន់​ផ្សេងៗ​នៃ​រដ្ឋ​វិចថូរិយ៉ា (Regional Victoria) និង​តំបន់ Southern Riverina នៃ​រដ្ឋ New South Wales ។ កម្មវិធី​ជាក់លាក់​ផ្សេងៗ​ទៀត​សម្រាប់​ជនវ័យចំណាស់​រួមមាន​កម្ម​វិធី​ដែលមានការផ្ដល់ថវិកា​ពី​​រដ្ឋា​ភិបាលសហព័ន្ធ​សម្រាប់​ការថែទាំមនុស្ស​ចាស់ៗ​ដូច​ជាកម្មវិធី CACP, EACH និង​ EACH Dementia, កម្មវិធីគាំទ្រ​អ្នកថែទាំ​ ដែលក្នុងនោះ​មាន​កម្មវិធី​អ្នក​ថែទាំ​មនុស្ស​​វ័យក្មេង​, កម្មវិធីអ្នកថែទាំ​សុខភាព​ផ្លូវចិត្ដ​ និង​អ្នកថែទាំង​ជនដទៃទៀត​ដែលមាន​ពិការ​ភាព​ធ្ងន់ធ្ងរ។ ក្រៅពីនោះក៏មាន​កម្មវិធី​សម្រាក​បណ្ដោះអាសន្ន​រយៈពេល​យប់ និង​ថ្ងៃ និង​សេវា​ស្ដារកាយ​ និង​និតិសម្បទា និង​ការ​គាំទ្រ​ផ្នែកផ្ទះ​សម្បែង​ស្នាក់នៅផងដែរ។ ចំពោះ​ការ​សាកសួរ​សំណួរ​ផ្សេងៗ​​ សូម​ទូរស័ព្ទ​លេខ 1300 650 615
 
សេវា​ថែទាំមនុស្ស​ចាស់​តាម​ផ្ទះ - ​​អង្គការ Villa Maria មាន​កន្លែង​ផ្ដល់ការថែទាំ​មនុស្ស​ចាស់​តាម​ផ្ទះ​ចំនួន​៤កន្លែង​ ដែលស្ថិត​នៅ​សង្កាត់ Prahran, សង្កាត់ Berwick, សង្កាត់ Bundoora និងសង្កាត់​ Wantirna*។ កន្លែង​ថែទាំមនុស្ស​ចាស់​តាមផ្ទះ​របស់​យើងបានការទទួលស្គាល់​ពេញលេញ​ ដោយ​ផ្ដល់​ឲ្យ​អ្នកស្នាក់នៅ​នូវ​ការថែទាំដែលមានស្ដង់ដារ​ខ្ពស់បំផុត​ដែលអាចធ្វើ​ទៅបាន។ ការ​គាំ​ទ្រ​ចំពោះ​តម្រូវ​ការ​ផ្នែកសង្គម និង​វប្បធម៌ចម្រុះ​របស់អ្នកស្នាក់នៅ, ការ​ជួយ​សម្រួល​ដល់​ទំនាក់​ទំនង​វិជ្ជមាន និង​ការ​បង្កើតឱកាស​ផ្សេងៗ​សម្រាប់​អ្នក​ស្នាក់នៅដើម្បី​បាន​សប្បាយ​រីករាយ​នឹង​សកម្មភាព​ និង​មិត្ដភាព​របស់​សហគមន៍​ គឺជា​គោលការណ៍សំខាន់​នៃ​ចំណាត់ការ​របស់អង្គការ Villa Maria ក្នុងការ​ផ្ដល់​សេវា​ថែទាំ​មនុស្ស​ចាស់តាមផ្ទះ។ ចំពោះ​ការ​សាកសួរ​សំណួរ​ផ្សេងៗ​​ សូម​ទូរ​ស័ព្ទ​លេខ 1300 845 525
*សូមកត់សម្គាល់ថា កន្លែង​សេវាថែទាំ​មនុស្ស​ចាស់​តាមផ្ទះនៅសង្កាត់ Wantirna បច្ចុប្បន្ន​កំពុង​បិទទ្វារ​ដើម្បី​ធ្វើ​ការ​​អភិវឌ្ឍឡើងវិញ។
 
ការរស់នៅ​ដោយឯករាជ្យ​សម្រាប់​មនុស្ស​ចាស់។ អង្គការ Villa Maria មាន​ជម្រើស២​​សម្រាប់​ការ​រស់នៅ​ឯករាជ្យ​ ដែលមានជូនសម្រាប់​មនុស្ស​ចាស់ៗ។
 
ភូមិគ្រឹះ Athelstan Camberwell គឺជា​ភូមិគ្រឹះ​ចូលនិវត្ដន៍​​ដែលបច្ចុប្បន្ន​កំពុង​ស្ថិត​នៅក្នុង​ការ​សាងសង់​នៅឡើយ​​ ហើយ​ត្រូវ​ចប់រួចរាល់ជាស្ថាពរ​​នៅ​ពាក់កណ្ដាលឆ្នាំ​២០១២។ នៅពេល​សង់​រួច អ្នកស្នាក់នៅ​នឹង​រីករាយពេញចិត្ដ​ទៅនឹង​ស្ដង់ដារ​ថ្មីប្រណិត​​សម្រាប់​ការរស់នៅ​ឯករាជ្យ​នៅ​ក្នុងផ្ទះ​ apartment ប្រកប​ដោយ​សេចក្ដី​សុខ​ និង​ស្ថិត​នៅ​តំបន់ដែលជិត​កន្លែង​ល្អៗជា​ច្រើន​​ដូចជាតំបន់ផ្សារលក់​ទំនិញ​លើ​ផ្លូវ Burke Rd, រោងភាពយន្ដ Rivoli, ភោជនីយដ្ឋាន, សួន​ឧទ្យាន និង​កន្លែង​ធ្វើ​លំហាត់​ប្រាណ​ និង​កន្លែង​សប្បាយ​ជាច្រើនទៀត​ដែលទាំងអស់នេះ​សុទ្ធ​តែនៅជិត​កន្លែង​ធ្វើ​ដំណើរ​សាធារណៈ។ ចំពោះការសាកសួរសំណួរ​ផ្សេងៗ​ សូម​ទូរស័ព្ទ​ទៅ​លេខ (03) 9882 5800
 
​ផ្ទះ​ unit សម្រាប់​ការរស់នៅដោយឯករាជ្យ​​ត្រូវ​បានសាងសង់​​ឡើង​ និង​ចាត់ចែង​ដោយ​ការិយាល័យ​ទទួល​បន្ទុកកិច្ចការ​​ផ្ទះសម្បែង (Office of Housing) ដែលមាន​ទីតាំង​នៅ​ក្នុង​សង្កាត់ Wantirna និង​ Bundoora។ អ្នកស្នាក់នៅ​ត្រូវ​តែទទួលការវាយតម្លៃ​ពី​ការិយាល័យ​ទទួលបន្ទុកកិច្ចការ​ផ្ទះសម្បែង​នេះជាមុនសិន ថាតើគេ​មានសិទ្ធិទទួល​ការ​អនុញ្ញាត​ឲ្យ​រស់នៅ​ផ្ទះរដ្ឋ​ ឬយ៉ាងណា។ អង្គការ Villa Maria​ រក្សាសិទ្ធិ​នៃភាពជាអ្នក​គាំទ្រ​សម្រាប់ការ​ទទួល​យក​មនុស្ស​​ឲ្យ​ទៅរស់នៅ​ក្នុង​ផ្ទះunit សម្រាប់​ការរស់​នៅដោយឯករាជ្យ។ ចំពោះការសាកសួរ​សំណួរ​​ផ្សេងៗ​​ សូម​ទូរស័ព្ទ​ទៅលេខ (03) 9855 7600
 
ឱកាស​សម្រាប់ការងារស្ម័គ្រ​ចិត្ដ​។ អង្គការ Villa Maria ត្រូវ​បាន​បង្កើតឡើង​ដោយ​អ្នកស្ម័គ្រ​ចិត្ដ​ជា​ច្រើន​នាក់​នៅ​ឆ្នាំ​១៩០៧ ហើយ​សព្វថ្ងៃនេះបណ្ដាអ្នកស្ម័គ្រ​ចិត្ដ​​នៅ​តែដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​សម្រេច​​បាននូវ​ទស្សនវិស័យ​របស់យើងក្នុងការបង្កើត​ជម្រើស​ឲ្យបានច្រើន និង​កសាង​​សហគមន៍​ដែលមាន​ករុណាធម៌, ​​និរន្ដរភាព និង​សម្រាប់​មនុស្ស​ទាំងឡាយ​ដោយ​​មិន​រើសអើង​។ អង្គការ Villa Maria មានការពេញចិត្ដ​រីករាយដែល​បាន​​ការគាំទ្រ​ពី​អ្នក​ស័្មគ្រចិត្ដ​ជាង​៣០០នាក់។
 
ការស្ម័គ្រ​ចិត្ដទៅបម្រើការងារនៅអង្គការ Villa Maria គឺជា​ឱកាស​មួយសម្រាប់ការ​ចូលរួម​នៅ​ក្នុង​សហគមន៍​​របស់អ្នក​, ចែករំលែក​ជំនាញ​ការងារ, ភ្ជាប់ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ដែល​មាន​ទឹកចិត្ដ​ដូចគ្នា​ និង​ដើម្បី​ធ្វើការផ្លាស់ប្ដូរ​ពិត​ប្រាកដ​ដល់​ជីវិត​មនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ លោកអ្នកក៏អាច​អភិវឌ្ឍ​ជំនាញ​ការងារ​ថ្មីៗ​បាន​ផងដែរ ហើយក្រៅពីនេះ​ក៏ទទួលបាននូវ​បទពិសោធន៍​ដ៏​មាន​តម្លៃ, ស្ថាបនា​ទំនុកចិត្ដផ្ទាល់​ខ្លួន​​របស់អ្នក និង​រីករាយ​នឹងជីវិត​!
ចំពោះការសាកសួរសំណួរ​ផ្សេងៗ​ សូមទូរស័ព្ទទៅលេខ (03) 9855 7755
 
ឱកាសសម្រាប់ការគាំទ្រ។ សមត្ថភាព​របស់​អង្គការ Villa Mariaក្នុង​ការ​​​មាន​និរន្ដរភាព​ និង​ធ្វើ​ឲ្យ​សេវា​ផ្សេងៗ​រីកចម្រើនលូតលាស់​ គឺអាច​ធ្វើទៅបាន​ក៏ដោយសារតែ​តាមរយៈការប្ដេជ្ញាចិត្ដ និង​ការគាំទ្រ​ពី​សំណាក់សហគមន៍។ អង្គការ Villa Mariaស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ចូលវិភាគ​ទាន​ ទោះតិចក្ដីច្រើន​ក្ដី។ លោកអ្នកអាច​បរិច្ចាគវិភាគទាន​មួយលើកក៏បាន​, ក្លាយជា​អ្នក​ផ្ដល់ជំនួយ​ទៀងទាត់, គាំទ្រ​ដល់ការ​អំពាវនាវ​របស់យើង​បច្ចុប្បន្ន, ទុកបណ្ដាំកេររបស់អ្នក ឬក៏ក្លាយជា​អ្នក​គាំទ្រ​ពីសំណាក់ក្រុមហ៊ុន​ឯកជន​ក៏​បាន​។ ដើម្បី​បានព័ត៌មានបន្ថែម​អំពី​វិធីដែលលោកអ្នក​អា​ច​ជួយ​ផ្លាស់ប្ដូរ​ជីវិត​មនុស្សឲ្យ​ប្រសើរ​ឡើង​ សូម​ទូរស័ព្ទទៅ​លេខ (03) 9855 7641
 
ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​អ្នកបកប្រែភាសា​, សូមទូរស័ព្ទ​ទៅសេវា​បកប្រែភាសា​ Translating and Interpreting Service (TIS) ដែលមានបម្រើ​ជូន​២៤ម៉ោង​ទូទាំងប្រទេស​តាមលេខ​ 13 14 50 ដោយគេគិតតម្លៃទូរស័ព្ទ​តែក្នុង​តំបន់​ប៉ុណ្ណោះ ហើយ​ស្នើ​សុំ​ឲ្យគេភ្ជាប់ទៅលេខទូរស័ព្ទ​ណា​មួយ​នៃ​លេខទូរស័ព្ទ​នានា​​ដែល​មានផ្ដល់ជូន​ខាងលើ​ ហើយគេនឹង​ទាក់ទង​យើង​ខ្ញុំ​សម្រាប់​លោក​អ្នក។
អ៊ីមែល៖ villamaria@villamaria.com.au
វ៉ិបសាយថ៍៖ www.villamaria.com.au  
 
VILLA TWEET
Follow the latest Villa Maria tweets.
 

    By A Web Design Company

    STAY SOCIAL
    Join the Villa conversation.
     
    Twitter Youtube Facebook